ការតាំងពិពណ៌ស្នាដៃសិល្បៈនៅខេត្តកំពង់ចាម   Leave a comment

ប្រធាននៃព័រណ៍៖ យេនឌ័រ

ទីកន្លែង៖ សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច (UME)

កាលបរិច្ឆេទ៖ ពីថ្ងៃ ទី២២ ដល់ ២៤ ខែ កុម្ភៈ ២០១២

ពិធីបើកកម្មវិធី៖ លោកស្រី ដុក ណារុំ អនុប្រធាន មន្ទីរកិច្ចការនារីខេត្តកំពង់ចាម លោក Fabrice Laurentine ប្រធានផ្នែក ទំនាក់ទំនងរបស់ អង្គការសន្តិភាព និងអភិវឌ្ឍន៍ លោក ស្រ៊ុន សារៈ នាយកប្រតិបត្តិ នៃសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច សិស្ស និស្សិត និងប្រជាជន ប្រមាណជា ១៥០នាក់។

អ្នកចូលរួម៖ សិស្ស និស្សិត ប្រជាជនក្នុងខេត្តកំពង់ចាម

អំពីការតាំងពិព័រណ៍ ៖ មានផ្ទាំងគំនូរចំនួន ៣២ ផ្ទាំង ត្រូវដាក់តាំងបង្ហាញ និងត្រូវគូរដោយយុវសិល្បៈករចំនួន ជាង ២០ រូបមកពីអង្គការហ្វារពន្លឺសិល្បៈ។ ការតាំងពិព័រណ៍នេះគឺក្រោមប្រធានបទ យេនឌ័រ និងជាផ្នែកមួយនៃ ការកៀរគរចលនាសង្គមរបស់ យុទ្ធនាការបុរសល្អ ដែលជាយុទ្ធនាការថ្នាក់ជាតិដើម្បីកាត់បន្ថយអំពើហិង្សាលើស្រ្ដី ដែលដឹកនាំដោយក្រសួងកិច្ចកានារី សម្របសម្រួលដោយអង្គការ អន្ដរជាតិរបស់អេស្ប៉ាញ ឈ្មោះថា អង្គការសន្តិភាព និងអភិវឌ្ឍន៍ (PyD) និងសហការពីសំណាក់អង្គការជាង២០ទៀត។ ការតាំងពិព័រណ៍នេះគ្រោងធ្វើក្នុងខេត្តក្រុងចំនួន១១ ទូទាំងប្រទេសកម្ពុជា ហើយដោយឡែកមកទល់ពេលនេះ ការតាំងពិព័រណ៍ ត្រូវបាន និងកំពុងធ្វើក្នុងខេត្តចំនួន ប្រាំ មានដូចជា ខេត្តបាត់ដំបង រតនគីរី ស្ទឹងត្រែង ក្រចេះ និងកំពង់ចាម ។

អ្នកចូលរួមអាច៖ ទស្សនាស្វែងយល់ពីគំនូរ បញ្ចេញ ចំណាប់ អារម្មណ៍ ការតាំងចិត្ត និងការចង់បានរបស់ ខ្លួន ដែលពាក់ព័ន្ធនឹង យេនឌ័រ និងការលុបបំបាត់អំពើហិង្សាលើស្រ្ដី តាមរយៈ ការគូររូភាព ឬសរសេរអក្សរ លើផ្ទាំសំពត់ស ។

ចំនួនអ្នកចូលទស្សនាសរុប៖

Posted March 1, 2012 by Good Men in Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: